ព័ត៌មានជាតិ

រថយន្តផ្ទុកកុងតឺន័រ និងរថយន្តកូរ៉េពន្លះគ្នា បណ្ដាលឲ្យបុរសម្នាក់ស្លាប់ នៅស្រុកព្រៃនប់

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តផ្ទុកកុងតឺន័រ និងរថយន្តកូរ៉េ កាលពីវេលាម៉ោងជិត៩យប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៦០-១៦១ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តបង្ក ម៉ាកFUSO ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-7186 ធ្វើដំណើរពីខេត្តព្រះសីហនុទៅភ្នំពេញ បើកបរដោយឈ្មោះ ជួង ហន ភេទប្រុស (រត់បាត់) បានបុកប៉ះជាមួយកូរ៉េ មួយ១,៥ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-0434 ក្នុងទិសបញ្ច្រាសគ្នា បើកបរដោយឈ្មោះ សេង វណ្តា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខបរបរធ្វើចម្ការ មានទីលំនៅភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួមដំណើរជាមួយឈ្មោះ សែម ចម្រើន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ ធ្វើចម្ការ មានទីលំនៅ ភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យអ្នកបើកបររថយន្តកូរ៉េរងរបួសធ្ងន់។

ក្រោយកើតហេតុត្រូវបានសមត្ថកិច្ច និងសាច់ញាតិជួយគាស់ចេញពីរថយន្តដឹកតាមរថយន្តសង្គ្រោះឯកជន យកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ យោងតាមប្រភពពីសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សែម ចម្រើន ទទួលមរណភាពហើយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ៕

មតិយោបល់