ព្រះសីហនុៈ កាលពីវេលាម៉ោង៨យប់ថ្ងៃ២៨ ខែឧសភា ឆ្នំា២០១៩ មានករណីជនសង្ស័យជាជនជាតិចិនម្នាក់ ត្រូវបានប្រជាពលរដ្ឋដេញចាប់ប្រគល់ឲ្យសមត្ថកិច្ច ក្រោយរូបគេ ធ្វើសកម្មភាពឆក់កាបូប នៅជិតវេទិកាវិមានឯករាជ្យក្រុងព្រះសីហនុ។
បុរសជនជាតិចិនខាងលើ ទំនងជាចាញ់ល្បែងអស់លុយពីខ្លួន ទើបចេញមកឆក់កាបូបគេបែបនេះ។
តាមប្រភពពីជនរងគ្រោះ ជាម្ចាស់កាបូប (ជនជាតិខ្មែរ) បាននិយាយថា ជនសង្ស័យ បានឆក់កាបូបគាត់ នៅពេលបើកទ្វាររថយន្ត។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច បាននាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនិតីវិធី៕
មតិយោបល់