នៅលើបណ្ដាញសង្គមហ្វេសប៑ុក អ្នកស្រី បូ រ៉ានិច ប្រធានក្រុមបង្ហាញម៉ូដ BN បានបង្ហោះសារជាច្រើនប្រតិកម្មជុំវិញតារា ដែលពាក់ព័ន្ធក្នុងក្រុមម៉ូដែល របស់អ្នកស្រី ដើរតួជាម៉ែយ៉ែម ហើយយកឈ្មោះ BN ទៅប្រើ។ អ្នកស្រីបានប្រកាសប្ដឹង ដល់ក្រសួងមហាផ្ទៃ ដោយនឹងចាត់វិធានការ ទៅលើបុគ្គលទាំងនោះ ប្រសិនបើនៅបន្តយកឈ្មោះរបស់ BN ទៅធ្វើអោយខូចឈ្មោះ។
អ្នកស្រី បានផ្ដល់បទសម្ភាសន៍បន្ថែមពីលើការបង្ហោះថា ក្នុងចំណោមសមាជិក ដែលធ្លាប់ និងកំពុងធ្វើការ ក្នុងក្រុមបង្ហាញម៉ូដ BN មានតារាមួយចំនួន បានយកតំណែងក្នុងក្រុម BN ទៅដឹកញីប្រសុីឈ្មោល និងធ្វើរឿងប្រាស់ចាកសីលធម៍ ដោយខ្លួនឯង ដែលសកម្មភាពនេះ អ្នកស្រីថា កំពុងធ្វើអោយមាន ការយល់ច្រលំថា អ្នកស្រីជាប្រធានក្រុម ស្ថិតនៅពីក្រោយ។
អ្នកស្រីបុគ្គលទាំងនោះ បើមិនប្រាប់គេថា ជាតារាក្នុងក្រុម BN នឹងមិនទទួលបានតម្លៃខ្លួនខ្ពស់នោះទេ ទើបអ្នកស្រីប្រឆាំងដាច់ខាត បើចូលមកធ្វើការក្នុងក្រុម BN ដើម្បីយកប្រេនទៅធ្វើបែបនេះ។ អ្នកស្រីប្រកាសថា សមាជិកគ្រប់រូបមានសិទ្ធិ ទៅធ្វើអីក៏បានជាលក្ខណៈបុគ្គល តែកុំយកឈ្មោះ ក្រុមទៅប្រើ ហើយបើស្ថិតក្នុងតំណែងជាម៉ូដែល BN ហើយទៅធ្វើរឿងមិនល្អកើតឡើង អ្នកស្រីក៍នឹងមានវិធានការដែរ ដោយសារតែអ្នកស្រី មិនចង់មានឈ្មោះថា BN ប្រមូលផ្ដុំតារាសម្បូររឿងអាស្រូវជ្រកកោន។
អ្នកស្រីប្រកាសថា ខ្លួនច្រានចោលដាច់ខាតចំពោះទង្វើរបស់បុគ្គលទាំងនោះ ដោយអ្នកស្រីដឹងមុខខ្លះៗ រួចហើយ ដោយគ្រាន់តែមិនទាន់សម្រេចចិត្តបញ្ចេញឈ្មោះ។ ប្រតិកម្មរបស់អ្នកស្រី ត្រូវបានលេចឡើង ក្រោយពីមានការលាបពណ៍ថា តារាៗក្នុងក្រុម BN ទាំងស្រីទាំងប្រុស ងាយស្រួលទាក់ទង តាមរយៈមេខ្យល់ជាសមាជិកដូចគ្នា ឬមេខ្យល់ខាងក្រៅ និងបន្ទាប់ពីវីដេអូអាក្រាតកាយរបស់សមាជិក BN ម្នាក់ ត្រូវបានគេចែកចាយកក្រើកជាថ្មី ក្នុងបណ្ដាញ Twitter និង ហ្វេសប៑ុក ដែលវីដេអូនោះ គឺតារារូបនោះស្ម័គ្រចិត្ត បង្ហាញអវយៈភេទអោយគេថត ទាំងខ្លួនបើកភ្នែក។ ប៉ុន្តែករណីនេះ តារាជាសមីខ្លួន បានអះអាងថា នោះជាវីដេអូ ដែលគេលួចថតប៉ុណ្ណោះ។
អ្នកស្រី បូ រ៉ានិច បន្តថា រាល់សកម្មភាពមិនល្អរបស់តារា ក្នុងក្រុម BN មិនថាតារាកុងត្រា និងមិនកុងត្រា អ្នកស្រីជាមេក្រុម មិនស្ថិតនៅពីក្រោយទាំងអស់ ហើយអ្នកស្រី នឹងចាត់វិធានការផ្លូវច្បាប់ បើបានដឹងថា អ្នកដែលបានប្រព្រឹត្តិរឿងអានាចារទាំងនោះ ទៅអះអាងប្រាប់គេថា ខ្លួនជាសមាជិក BN ដែលមិនខុស ពីសំដៅថា អ្នកស្រីជាមេក្រុមគាំទ្រពីក្រោយ៕
មតិយោបល់