ព័ត៌មានជាតិ

រថយន្តដឹកស្រាបៀរ Ganzberg សង្ស័យដឹកលើសចំណុះ ធ្លាក់រាយប៉ាយពេញផ្លូវ ផ្អើលទាំងព្រឹក

បាត់ដំបងៈ សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីវេលាម៉ោង ៧ និង៤៥នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៥៧អា ក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុង/ខេត្តបាត់ដំបង។

ដោយរថយន្តដឹកស្រាបៀរ Ganzberg មួយគ្រឿង សង្ស័យដឹកលើសចំណុះ បណ្ដាលឲ្យស្រាបៀរជាច្រើនកេះ ធ្លាក់រាយប៉ាយពេញផ្លូវ បង្កការស្ទះចរាចរណ៍ មួយដង្ហើមចង្រិត ប៉ុន្តែមិនមានមនុស្សរងរបួស ឬប៉ះពាល់ទ្រព្យសម្បត្តិសាធារណៈទេ។

ក្រោយកើតហេតុ ម្ចាស់រថយន្តបានរៀបចំស្រាបៀរ លើកដាក់រថយន្តវិញ ហើយបន្តដំណើរទៅមុខទៀត ដោយមិនរំខានដល់សមត្ថកិច្ចទេ៕

មតិយោបល់