កំពង់ឆ្នាំងៈ នាវេលាម៉ោង៩និង ២០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការការដ្ឋានអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅ ខែវិច្ឆិកា ឆ្នាំ២០១៦ និងមានការ
ប្រារព្ធពិធីអបអរសារទរខួបអនុស្សាវរីយ៍លើកទី ៦៣ ទិវារបុណ្យឯករាជ្យជាតិ ៩វិច្ឆិការ ឆ្នាំ១៩៥៣ -៩វិច្ឆិកា ឆ្នាំ២០១៦ ។
ពិធីនេះ ធ្វើឡើងក្រោមវត្តមាន លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការអាវុធហត្ថខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរមេបញ្ជាការក្រុង ស្រុកទាំង៨ នាយស្នាក់ការទាំង៤ នៅក្នុងកិច្ចប្រជុំនេះផងដែរ ។
ក្រោយពីសមាជិកអង្គប្រជុំបានមានយោបល់រាយការណ៍ជុំវិញការអនុវត្តន៍ ភារកិច្ចជំនាញកន្លងមកជូនអង្គប្រជុំរួចមក លោកឧត្តមសេនីយ៍មេបញ្ជាការក៏បានមានប្រសាសន៍ណែនាំ ដល់សមាជិកអង្គប្រជុំ ធ្វើយ៉ាងណាត្រូវខិតខំ បំពេញភារកិច្ចជំនាញឲ្យបានល្អ ជាពិសេសការងារ ចម្បងធំ ៣គឺ ការបង្ការ បង្ក្រាប និងការសង្រ្គោះ និងបន្តយកចិត្តទុកដាក់ លើការគ្រប់គ្រងព័ត៌មានឲ្យបានល្អប្រសើរដើម្បីឈានទៅសម្រេចបាន នូវការបង្រ្កាបមានប្រសិទ្ធភាព៕
មតិយោបល់