ភ្នំពេញៈ សមត្ថកិច្ច កំពុងដុតដៃដុតជើង ប្រមាញ់តាមចាប់កូនប្រុសជំទាវម្នាក់ ជាប់ពាក់ព័ន្ធករណីបាញ់ប្រហារនារីម្នាក់ នៅក្នុងក្លឹប «លុច្សសារី» ស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
សមត្ថកិច្ច បានឲ្យដឹងថា ជនដៃដល់ម្នាក់ ជាកូនប្រុសរបស់អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជនសង្ស័យម្នាក់ទៀត មិនទាន់ស្គាល់អត្ដសញ្ញាណទេ ខណៈដែលពួកគេទាំងពីរនាក់ កំពុងរត់គេចខ្លួន។
ជនរងគ្រោះឈ្មោះ នឹម លីណា អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ៥៣ ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ត្រូវបានជនដៃដល់ បាញ់ចំភ្លៅ បណ្តាលឲ្យរងរបួសធ្ងន់ នៅរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងទីតាំងខាងលើ។
មូលហេតុ៖ សមត្ថកិច្ច អះអាងថា ផ្តើមចេញពីរឿងប្រចណ្ឌ៕
មតិយោបល់