ព័ត៌មានជាតិ

តៃកុងស្រឹងស្រា បើករថយន្ត បុករះម៉ូតូ និងរថយន្តស៊េរីទំនើប១គ្រឿង សង្ស័យជារបស់ម្ចាស់ហាង Coffee Today

ភ្នំពេញ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ស្ថិតនៅម្ដុំគល់ស្ពានលីយ៉ុងផាត់ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកដីម៉ាក ហ៊ីណូ ធ្វើដំណើរចុះពីលើស្ពាន ដោយតៃកុងមានស្ថានភាពស្រវឹង បានបុករះម៉ូតូជាច្រើនគ្រឿង និងរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ព្រូស សង្ស័យជារបស់ម្ចាស់ហាង Coffee Today រួចបើករត់ ត្រូវបងៗសមត្ថកិច្ច ដេញតាមចាប់ និងឃាត់ខ្លួនបាន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅភ្លាមៗ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ករណីនេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតរថយន្ត និងម៉ូតូប៉ុណ្ណោះ។

កើតហេតុនៅវេលាម៉ោង ៣ និង ៣០នាទីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់