ព័ត៌មានជាតិ

ផ្អើលលើបណ្ដាញសង្គម Facebook ទៀតហើយ! ករណីទិញត្រីឆ្អើរ ស្រាប់តែឃើញបង្កប់ខ្ចៅដែក

កំពង់ឆ្នាំងៈ វីដេអូទិញត្រីឆ្អើរ ស្រាប់តែឃើញបង្កប់គ្រាប់ដែក (ខ្ចៅដែក) នៅក្នុងពោះត្រី ដើម្បីថ្លឹងបានធ្ងន់ នៅផ្សារលើ ទីរួមខេត្តកំពង់ឆ្នាំង កំពុងបង្កការភ្ញាក់ផ្អើល និងមានការចែកចាយយ៉ាងខ្លាំងក្លា ពីអ្នកលេងបណ្ដាញសង្គម Facebook ។

ដោយម្នាក់ៗឃើញហើយ ហួសចិត្ត និងមានការព្រួយបារម្ភពីផលប៉ះពាល់សុខភាព នៅពេលហែកពោះត្រីឃើញសុទ្ធតែគ្រាប់ខ្ចៅដែក បង្កប់នៅខាងក្នុង ទំនងជាអ្នកលក់ចង់បានទម្ងន់ ងាយស្រួលចំណេញលុយពីអ្នកទិញ។

ករណីនេះដែរ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ជនខិលខូច យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់