តាកែវៈ នៅវេលាម៉ោង ១ និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មានករណីចោរមួយក្រុម ធ្វើសកម្មភាពលួចគ្រឿងមាសជាង៣គីឡូក្រាម ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចនោះទេ។
ម្ចាស់ផ្ទះឈ្មោះ នាង ឈាង ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរលក់មាស និងប្ដូរប្រាក់ ស្នាក់នៅទីតាំងខាងលើ។
សមត្ថកិច្ច បានបញ្ជាក់ថា ផ្អែកតាមកាមេរ៉ាសុវត្ថិភាព នៅវេលាកើតហេតុ ក្រុមចោរ បានចូលមកធ្វើសកម្មភាព ចាប់កាត់ចម្រឹងបង្អួចផ្ទះ ហើយចូលទៅទម្លុះទូទុកមាស និងលុយក្នុងផ្ទះ ដោយយកអស់គ្រឿងមាសចំនួន៣គីឡូកន្លះ ខណៈម្ចាស់ផ្ទះ កំពុងដេកលង់លក់៕
មតិយោបល់