ព័ត៌មានជាតិ

ហាយឡែនឌ័រ ស្លាកនគរបាល បុករះម៉ូតូ២គ្រឿង និងស្លាកចរាចរណ៍ បណ្ដាលឲ្យបុរស២នាក់របួសធ្ងន់ នៅផ្លូវហាន់ណូយ

ភ្នំពេញ: រថយន្តហាយឡែនឌ័រ ស្លាកលេខនគរបាលមួយគ្រឿង បើកបោះពួយយ៉ាងលឿន បុករះម៉ូតូពីរគ្រឿង និងបង្គោលស្លាកសញ្ញាចរាចរណ៍ បណ្តាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបច្រកចូលវត្តសំរោងអណ្តែត តាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តហាយទ្បែនឌ័រមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខនគរបាល2-5769 ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាយណូយ ទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានរេចង្គូតទៅបុករះម៉ូតូពីរគ្រឿង។

មួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ស៊េរី០៨ ពណ៌ខ្មៅ ស្លាកលេខដាច់បាត់ បើកបរបុរសម្នាក់ និងម៉ូតូមួយគ្រឿងទៀត ម៉ាកណៃហន ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1I-8405 បើកបរដោយបុរសម្នាក់ ម៉ូតូទាំងពីរគ្រឿងបើក ស្របទិសដៅគ្នា បណ្តាលប៉ើងជាង៥០ម៉ែត្រ រងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ ណែករថយន្តបង្កបន្តទៅបុកបង្គូលស្លាកសញ្ញាចរាចរណ៍មួយដើម បាក់រាបដល់ដី រួមទាំងប្រអប់ភ្លើងស្តុបរួច ទៅបុកបង្គូលភ្លើងស្តុបចរាចរណ៍ពីរដើម បណ្តាលឲ្យទ្រេតរថយន្តបង្កផ្ទប់ជាប់ទៅមុខលេងរួច និងខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ភ្លាមនោះៗ ម្ចាស់រថយន្ត បង្កបានបើកទ្វារររយន្តគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

https://www.youtube.com/watch?v=RMRuGEA3350

មតិយោបល់