ព្រះសីហនុៈ សេចក្តីរាយការណ៏ពីសមត្ថកិច្ចអោយដឹងបន្ថែមថា ក្មេងស្រីដែលរងគ្រោះសង្សយ័ថាជាអំពើរំលោភសម្លាប់នោះ នៅក្នុងផ្ទះកើតហេតុ ក្មេងស្រីរងគ្រោះមិនទាន់ស្លាប់ទេ ដែលក្រោយមកត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ រួចបានបន្តយកទៅសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញហើយ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក គេពុំទាន់ដឹងពីជោគវាសនាក្មេងស្រីរងគ្រោះរូបនេះបន្តទៀតនៅឡើយ។
សូមបញ្ជាក់ថា មានករណីឃាតកម្មមួយកើតឡើង ត្រង់ចំណុច ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៩ ឆ្នាំឧសភា ឆ្នាំ២០១៩នេះ ដែលគេដាក់ការសង្សយ័ថាជាករណីរំលោភសម្លាប់ បង្កឡើងដោយជនល្មើសមិនទាន់ស្គាល់ អត្តសញ្ញាណ បណ្តាលអោយក្មេងប្រុស ស្រី២នាក់បងប្អូនបង្កើតរងគ្រោះ
ទី១-ឈ្មោះ ផា សុខលី ភេទប្រុស អាយុ២ឆ្នាំកន្លះ (ស្លាប់)នៅកន្លែងកើតហេតុ
ទី២-ឈ្មោះ ផ ល ភេទស្រី អាយុ១០ឆ្នាំ រងរបួសធ្ងន់ធ្ងរ ។(ប្រាកដណាស់ថា ប្រសិនបើក្មេងស្រីរងគ្រោះនៅមានជីវិត ពិតជាចង្អុលមុខឃាតករបានជាក់ជាមិនខាន ដូច្នេះសូមជូនពរអោយក្មួយស្រីតូចរួចផុតពីគ្រោះភយ័ និងសង្ឃឹមជឿជាក់ថា សមត្ថកិច្ចអាចនឹងចាប់ខ្លួនជនល្មើសបានឆាប់ៗ យកមកផ្តន្ទាទោសតាមច្បាប់)៕
មតិយោបល់