ព័ត៌មានជាតិ

រថយន្តហ្វ័រ៉េជ័រ បុកក្បាលនាគពុះចែកទ្រូងបាក់អស់ជាច្រើនកង់ នៅមុខប្រលានយន្តហោះ

ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តមួយគ្រឿង ពន្លះរបាំថ្មពុះចែកទ្រុងផ្លូវបាក់អស់ជាច្រើនកង់ ចំណែករថយន្តបែកកង់ដាច់ក្រឡេទៅមុខលែងរួច កាលពីវេលាម៉ោង១២ និង២០យប់ឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចមុខព្រលានយន្តហោះពោចិនតុង ស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកហ្វ័រ៉េជ័រ ពាក់ស្លាកលេខភ្នំពេញ 2AV-9869 បើកបរក្នុងទិសដៅពីលិចទៅកើតបោះពួយយ៉ាងលឿន ក៏រេចង្កូតមកខាងឆ្វេងផ្លូវ បុករបាំងពុះចែងទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់ជាច្រើនកង់ ចំណែករថយន្តដាច់ក្រឡេកង់មុខទៅមុខទៅលែងរួច។

ក្រោយពេលកើតហេតុកម្លាំងសមកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ បានទំនាក់ទំនងជំនាញ មកធ្វើការវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

//www.youtube.com/watch?v=B1z54BNwYwI

មតិយោបល់