ព្រះសីហនុៈ នៅព្រឹកថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០១៦នេះ តំណាងសហគមន៍ប្រជាពលរដ្ឋចំនួន១៩សហគមន៍នៅក្នុងខេត្តព្រះសីហនុ បានប្រមូលផ្តុំគ្នា នៅខាងមុខសាលាខេត្ត ដើម្បីរកកិច្ចអន្តរាគមន៍ពីលោកអភិបាលខេត្តព្រះសីហនុ សុំឲ្យជួយពន្លឿន និងរកដំណោះជូនពួកគាត់ឲ្យបានឆាប់រហ័សលើបញ្ហាទំនាស់ដីធ្លីដែលកំពុងកើតមាននៅតាមសហគមន៍នីមួយៗ។
ជាមួយនិងការស្នើសុំនេះ អភិបាលខេត្តព្រះសីហនុលោក យន្ត មីន ក៏បានអញ្ជើញមកជួបបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីជម្រាបពីគោលការណ៍ក្នុងការដោះស្រាយ ដោយផ្តោតជាសំខាន់ទៅលើនីតិវិធីផ្លូវច្បាប់ និងបានអនុញ្ញាតឲ្យតំណាងប្រជាពលរដ្ឋមួយចំនួនចូលជួបពិភាក្សានៅក្នុងសាលាខេត្តដោយផ្ទាល់ ដើម្បីរួមគ្នារកដំណោះស្រាយបន្តដោយសន្តិវិធី៕
មតិយោបល់