ព័ត៌មានជាតិ

Update៖ (ព័ត៌មានលម្អិតបន្ថែម) សមត្ថកិច្ចកំណត់មុខសញ្ញាឃាតករំលោភសម្លាប់ក្មេងនៅស្រុកព្រៃនប់ បានហើយ

ព្រះសីហនុៈ ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនដែលជាប់សង្ស័យខ្ពស់បំផុត ក្នុងអំពើសម្លាប់ក្មេងប្រុស ស្រី២នាក់ ត្រូវជាបងប្អូននឹងគ្នា នៅឃុំបិតត្រាង ស្រុកព្រៃនប់ ត្រូវបានសមត្ថកិច្ចវែកមុខឃើញជាបណ្តោះអាសន្នហើយ ដែលបច្ចុប្បន្នជននេះកំពុងរត់គេចខ្លួន។

ក្មេងរងគ្រោះទី១-ឈ្មោះ ផា សុខលី ភេទប្រុស អាយុ ២ឆ្នាំកន្លះ (ស្លាប់)នៅកន្លែងកើតហេតុ និងទី២-ឈ្មោះ ផា ស្រីល័ក្ខ ភេទស្រី អាយុ១០ឆ្នាំ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

យោងតាមប្រភពពីសមត្ថកិច្ចថា ជនជាប់សង្ស័យរូបនេះឈ្មោះ ឈឹម វិចិត្រ ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ និងប្រកាសរកកិច្ចសហការពីសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ឬអ្នកប្រទះឃើញជនជាប់សង្ស័យរូបនេះនៅកន្លែងណាមួយ ដើម្បីនាំខ្លួនទៅសាកសួរបន្ថែម។

សូមបញ្ជាក់៖ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ អំពើឃាតកម្មនេះកើតឡើង ត្រង់ចំណុចភូមិគគី ឃុំបិតត្រាំង ស្រុកព្រែនប់ ខេត្តព្រះសីហនុ ដែលគេដាក់ការសង្ស័យថា ជាករណីរំលោភសម្លាប់ បង្កឡើងដោយជនល្មើសមិនទាន់ស្គាល់ អត្តសញ្ញាណ បណ្តាលឲ្យក្មេងប្រុស ស្រី២នាក់ បងប្អូនបង្កើតរងគ្រោះរហូតដល់ស្លាប់ទាំងពីរនាក់៕

មតិយោបល់