ព័ត៌មានជាតិ

ស្រវឹងស្រាទៅមើលសន្ទួច លង់ទឹកស្លាប់

កំពង់ចាមៈ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញអណ្ដែតទឹកកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិខ្ចៅ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ថិន រី ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិអង្គរបានទី៦ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។

តាមការអះអាងពីក្រុមគ្រួសារបានដឹងថា ជនរងគ្រោះតែងតែផឹកស្រាស្រវឹងរាល់ថ្ងៃហើយរករឿងឪពុកម្តាយរាល់ថ្ងៃទៀតផង ហើយនៅម៉ោងចន្លោះ១១ ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ជនរងគ្រោះស្រវឹងស្រាទៅមើលសន្ទួចនៅចំណុចទន្លេមេគង្គមុខវត្តសុវណ្ណរង្សី ស្ថិតនៅភូមិអង្គរបានទី៦ ឃុំអង្គរបាន ស្រុកកងមាស ហើយក៏លង់ទឹកស្លាប់ រហូតដល់ម៉ោង២រសៀល​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ទើបសាកសពបានផុសអណ្តែតនៅភូមិខ្ចៅតែម្ដង។

ក្រោយពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់