ព័ត៌មានជាតិ

កោះ​ឋានសួគ៌​ដែល​គួរតែ​ទស្សនា​មុន​ពេល​វា​បាត់​រូបរាង​ពី​លើ​លោក​នេះ​ (Video Inside)

Maldives ជា​រមណីយដ្ឋាន​ដ៏​ស្រស់​ល្អ​គ្មាន​ពីរ​លើ​លោក​ដែល​ប្រមូលផ្តុំ​ទៅដោយ​ប្រជុំ​កោះ​ជាង 1000 កោះ​ហើយ​វា​ត្រូវ​បាន​ដាក់ឈ្មោះថា​ជា​ស្តេច​កោះ​លើ​លោក​។​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជា 650 គីឡូម៉ែត្រ​ពី​ប្រទេស​ស្រីលង្កា​ប្រជុំ​កោះ​ម៉ាល់​ឌី​វ​មាន​លក្ខណៈ​ពិសេស​ជាច្រើន​សម្រាប់​ធ្វើកា​រទស្ស​នាចរ​ជា​ពិសេស​ការធ្វើ​ទេសចរណ៍​ទស្សនា​ប្រជាជន​ក្នុងស្រុក​ដែល​ជា​ជនជាតិដើម​នោះ​គឺ​មិនគួរ​រំលង​នោះទេ​។​

​កោះ​មួយ​ចំនួន​ត្រូវបាន​អ្នកវិនិយោគទុន​បរទេស​ប្រើប្រាស់​ទុន​យ៉ាងច្រើន​សម្រាប់​ធ្វើ​ការអភិវឌ្ឍ​ដែន​ប្រជុំ​កោះ​មួយ​នេះ​ឲ្យក្លាយ​ជា​ដែនដី​ឋានសួគ៍​មួយ​លើលោក​។​ក្រៅពី​សណ្ឋាគារ​ភោជនីយដ្ឋាន​ការ​ទស្សនា​ប្រជាជន​អន្តោគ្រាម​ប្រជុំ​កោះ​ម៉ាល់​ឌី​វ​នៅ​មាន​ការកំសាន្ត​ជាច្រើន​ទៀត​ដែល​អាច​កំដរ​ភ្ញៀវ​ទេសចរណ៍​ដូច​ជា​ការ​មុជទឹក​បាតសមុទ្រ​ជាដើម​និង​ច្រើន​ទៀត​។​
​បើទោះបីជា​ភ្ញៀវ​ទេសចរណ៍​ដែល​មាន​ចំនួន​កើនឡើង​ជា​រៀងរាល់ឆ្នាំ​ក៏ពិតមែន​តែ​អ្នកវិភាគ​ជា​ច្រើន​បាន​បង្ហាញ​ពី​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការកើនឡើង​នៃ​កម្រិត​ទឹកសមុទ្រ​ដែល​ជា​បញ្ហា​ប្រឈម​សម្រាប់​ដែន​កោះ​ដ៏​មាន​កំពស់​ពី​នីវ៉ូ​សមុទ្រ​ដ៏​ខ្លី​មួយ​នេះ​នៅ​ក្នុង​ប៉ុន្មាន​ទស្សវត្ស​ចុង​ក្រោយ​៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Maldives3_zps2d2bd77f.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Maldives4_zps8db1474d.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Maldives5_zpsf5ba8bc1.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Maldives1_zps3dda07ab.jpg

មតិយោបល់