ព័ត៌មានជាតិ

​មន្រ្តីគយ ចាប់រថយន្តឡង់គ្រីស័រស៊េរីទំនើបអត់ពន្ធ បើកដោយជនជាតិចិន ពាក់ស្លាកលេខ​ក្លែងក្លាយ នៅក្រុងព្រះសីហនុ!

ព្រះសីហនុ: ​នៅរសៀលថ្ងៃ១៦ ខែមករា ឆ្នាំ២០១៩ មន្រ្តីគយដោយមានកិច្ចសហការពីសមត្ថកិច្ចពាក់ពន្ធ័ បានចុះចាប់រថយន្តអត់ពន្ធមួយគ្រឿងម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ចង្កូតឆ្វេង ពាក់ស្លាកលេខ​ក្លែងក្លាយ ភ្នំពេញ2AF-2197 បើកបរដោយជនជាតិចិន នៅ ជិតសាលាវិទ្យាលនមិត្តភាព ចំណុចក្រុម១៥ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ​។

បច្ចុប្បន្ន​រថយន្តនេះសមត្ថកិច្ចយកមករក្សាទុកនៅសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ​ ដើម្បីបន្តនិតិវិធី៕

មតិយោបល់