ព័ត៌មានជាតិ

យុវជនមួយក្រុម ពាក់ព័ន្ធករណីប្រើប្រាស់និងជួញដូរសារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីប្រើប្រាស់នឹងជួញដូរសារធាតុញៀន ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធន:តេលា យីហោឫស្សីសាញ់ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

ជនសង្ស័យចំនួន ៤នាក់រួមមាន៖
១/ឈ្មោះ ង៉ាន់ ដែត អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ។
២/ឈ្មោះ ឌិន ចាវ ភេទប្រុស អាយុ ២៥ ឆ្នាំ។
៣/ឈ្មោះ អ៊ុ សុចិត្រា អាយុ ២១ ឆ្នាំ មុខបរមិនពិតប្រាកដ។
៤/ឈ្មោះ រ៉េត ថារិន អាយុ ២៤ ឆ្នាំ ។
អ្នកទាំង៤ស្នាក់នៅផ្ទះជួល ភូមិតាឡី សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ។

វត្ថុតាងដកហូតបាន៖
-សារធាតុញៀនចំនួន ២កញ្ចប់
-ដាវកែថ្នៃ១ដើម
-ម៉ូតូ៣គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់