ព័ត៌មានជាតិ

ករណីឃាតកម្ម សម្លាប់ប្រពន្ធរួចគេចខ្លួន អស់រយៈពេល ១ខែ ទើបរកឃើញសពជនបង្ក ចង.កក្នុងព្រៃ

ព្រះវិហារ: កាលពីវេលាម៉ោង ២និង២០នាទីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ មានករណីប្រទះឃើញសពបុរសម្នាក់ ចង.កសម្លាប់ខ្លួន មិនដឹងតាំងពីពេលណា នៅភូមិកេរ ឃុំរតនះ ស្រុករវៀង ខេត្តព្រះវិហារ។

តាមសាក្សីឃើញហេតុការណ៍ ឈ្មោះ គឺម ទួន រស់នៅភូមិឃុំខាងលើ បានឲ្យដឹងថា គាត់បានចេញទៅរកត្រី នៅព្រៃអូរចាន់តានា ចម្ងាយពីភូមិប្រហែល៦គីឡូ ស្រាប់តែប្រទះសាកសពមួយ (ចង.កនៅក្នុងព្រៃ) ហើយបានមករាយការណ៍ ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ច បានចុះត្រួតពិនិត្យ ជាមួយអាជ្ញាធរទើបដឹងថា សពឈ្មោះ ជុំ ជន ជាជនសង្ស័យធ្វើឃាតប្រពន្ធ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ដែលបានរត់គេចខ្លួន។

យោងតាមការសន្ឋិដ្ឋាន សពស្លាប់ប្រហែល១ខែហើយ ក្រោយកំណត់ហេតុរួចរាល់ សមត្ថកិច្ច ក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់