ក្នុងចំណោមការហៅមកកាន់លេខសង្គ្រោះបន្ទាន់ដោយឆេះផ្ទះ និងផ្សេងៗទៀត ភាគច្រើន នៅ វែល ប្រទេសអង់គ្លេស ដែលធ្វើឲ្យក្រុមអ្នកជួយសង្គ្រោះចង់យំ បន្តិច ចង់សើចបន្តិច ។ នៅពេលថ្មីៗនេះដែរ បុរសម្នាក់ដែលរស់នៅក្នុងចក្រភពអង់គ្លេស បានបង្ខំចិត្តខលមកកាន់លេខសង្គ្រោះបន្ទាន់ បន្ទាប់ ពីប្រើក្រដាសអនាម័យកិតទៅជាប់នឹងគូថយកចេញមិនរួច ។
តាមប្រភពព័ត៌មាន ដែលផ្តល់ឲ្យ នាយកដ្ឋាន ផ្នែកពន្លត់អគ្គិសភ័យ នៅវែល បានឲ្យដឹងថា ករណីដ៏អាម៉ាសនេះ បានកើតឡើងនៅ Newport, South Wales ប្រទេសអង់គ្លេស។ តែទោះជាយ៉ាងណាសម្រាប់ហេតុផលនោះ បុរសដែលកិតក្រដាស់ជាប់នឹងគូថហៅសង្គ្រោះបន្ទាន់នេះ ត្រូវបានគេលាក់អត្តសញ្ញាណ។ ដោយឡែកសម្រាប់ការខលទៅកាន់ ៩៩៩ ធ្វើឡើងនៅអគារជួលបុរសខាងលើ៕
ព័ត៌មានជាតិ
មតិយោបល់