ភ្នំពេញៈ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៩ ចាប់ពីម៉ោង ៧និង០០នាទី ដល់ម៉ោង ១០និង០០នាទីព្រឹក កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ជាលទ្ធផលបានធ្វើការឃាត់យានយន្តសរុបចំនួន ០២ គ្រឿង។
រួមមានៈ
១- ម៉ូតូចំនួន ០១ គ្រឿង។
២- រថយន្តចំនួន ០១ គ្រឿង។
ត្រូវបានបញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕
មតិយោបល់