សៀមរាប៖ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅម៉ោង ១១និង០០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចអូរកូនតឹង នៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន នៅលើផ្លូវជាតិលេខ៦៧ រវាងរថយន្ត និងរថយន្ត (ដែលបើកបរបញ្ច្រាសទិសគ្នាពីជើងទៅត្បូង)។
ដំណើររឿង៖ មុនពេលកើតហេតុ រថយន្តម៉ាក CAMRY ស៊េរីឆ្នាំ១៩៩៣ ស្តាំ ពាក់ស្លាកលេខ ស.រ 2A-4632 ជិះគ្នា២នាក់ អ្នកបើក ១-ឈ្មោះ ខូយ ម៉ៅ ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិស្រែល្អ ឃុំបាក់អណ្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ មុខរបរយោធា (របួសស្រាល)។ ២-ឈ្មោះ ឡឹក សំបូរ ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិ ឃុំដូចគ្នា (ស្លាប់) មុខរបរយោធា នៅពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ក៏បានបុកជាមួយរថយន្តមួយទៀត ម៉ាក ថុនត្រា ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ.ពAW6946 ជិះគ្នា២នាក់ បើកបរដោយ ១-ឈ្មោះ និច ភេទស្រី នៅភូមិអភិវឌ្ឍន៍ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ (របួសធ្ងន់) និង២- មិនស្គាល់អត្តសញ្ញាណ របួសធ្ងន់ ត្រូវជាប្តី។
ក្រោយពេលកើតហេតុកម្លាំងជំនាញចរាចរណ៍ បានចុះវាស់វែងកន្លែងកើតហេតុ និងដកហូតវត្ថុតាងដែលពាក់ព័ន្ធ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសុំណុំរឿង និងធ្វើការដោះស្រាយតាមនីតិវិធីច្បាប់បន្ត ចំពោះសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់