ព័ត៌មានជាតិ

Update៖ ដឹងការពិតហើយ! ករណីអគ្គិភ័យឆេះរថយន្តក្រឡុកស៊ីម៉ង់ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: ខណ:កំពុងតែបើកបរលើដងផ្លូវ ស្រាប់តែមានអគ្គិភ័យឆេះ រថយន្តធុនធំប្រភេទក្រឡុកស៊ីម៉ង់មួយគ្រឿង សល់តែគ្រោងឆ្អឹង បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ១៣និង៥៥នាទីថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែតលេខ ១៣១-១៣២ ស្ថិតនៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

ភ្លាមៗនោះ រថយន្តពន្លត់អគ្គិភ័យខេត្ត ក៏បានចេញជួយអន្តរាមន៍ ដោយប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍ បានទាំងស្រុង សំណាងល្អករណីនេះ ពុំបណ្ដាលឲ្យនរណាម្នាក់ រងរបួសឡើយ។

មូលហេតុ៖ ឆ្លងចន្តរអគ្គិសនី បណ្ដាលឲ្យទុស្សេឆេះតែម្ដង៕

មតិយោបល់