ព័ត៌មានជាតិ

ញាក់សាច់! ស្ត្រី ២នាក់ជិះម៉ូតូបុករថយន្តបត់ឆ្វេង ខ្ទាតបន្តទៅប៉ះរថយន្ត ១គ្រឿងទៀត បណ្ដាលឲ្យស្លាប់មួយរំពេច

បន្ទាយមានជ័យ: កាលពីវេលាម៉ោង១០ និង៥៩នាទីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ ៥ ត្រង់ចំណុចខាងលិចសាលា អនុវិទ្យាល័យស្រះត្រាច ស្ថិតត្រង់ភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុករថយន្តបត់ឆ្វេង ខ្ទាតទៅបុករថយន្ត ១គ្រឿងទៀត មកពីទិសដៅផ្ទុយគ្នា បណ្ដាលឲ្យស្លាប់ស្ត្រីពីរនាក់ (ភាគីម៉ូតូ) ភ្លាមៗ នៅនឹងកន្លែង។

មូលហេតុ៖ រថយន្តដែលបើកបរ មកពីទិសខាងលិច បានបត់ឆ្វេង ហើយម៉ូតូដែលបើកបរពីខាងកើត បានបុករថយន្តពីក្រោយ បន្ទាប់មក ម៉ូតូក៏ខ្ទាតទៅបុករថយន្តមួយគ្រឿងទៀត ដែលបើកបរមកពីទិសខាងលិច (ច្រាស់ទិសគ្នា)។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាងទៅរក្សាទុក នៅប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។ ចំណែកសព បានប្រគល់ជូនសាច់ញាតិយកទៅធ្វើតាមប្រពៃណី៕

មតិយោបល់