ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៣និង០០នាទីរសៀលនេះ មានអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅភូមិ៤៥ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលស្ថិតនៅខាងមុខអនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ចម្ការកៅស៊ូក្រែក ។

ខណ:ពេលនេះមានរថយន្តពន្លត់អគ្គិភ័យរបស់ស្រុកពញាក្រែក ស្រុកមេមត់ ក្រុងសួង ស្រុតំបែរ និងរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កំពុងអត្តរាគមន៍ពន្លត់ជាបន្តបន្ទាប់។

សម្រាប់ព័ត៌មានលម្អិត Post News និងផ្សាយនៅពេលក្រោយ៕

មតិយោបល់