ព័ត៌មានជាតិ

សង់រោងពាក់កណ្ដាលផ្លូវទៀតហើយ នៅផ្លូវលេខ១៥៥ អាជ្ញាធរខណ្ឌចំការមនស្ងាត់ឲ្យឈឹង

ភ្នំពេញៈ តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ១៥៥ ស្ថិតនៅសង្កាត់ទួលទំពូងទី១ ម្ដុំខាងត្បូងផ្សារទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីសង់រោងពាក់កណ្ដាលផ្លូវទៀតហើយ មិនដឹងថា រោងការ ឬរោងបុណ្យរបស់លោកឧកញ៉ា ឬអ្នកធំណាទេ។

ខណៈអាជ្ញាធរខណ្ឌចំការមនស្ងាត់ឲ្យឈឹង សង្ស័យតែភ្លេចសេចក្ដីជូនដំណឹង របស់សាលារាជធានីភ្នំពេញហើយ ធ្វើឲ្យពលរដ្ឋរិះគន់រឿងដដែលៗ ពេលណាទៅ ទើបចុះអនុវត្តឲ្យមានប្រសិទ្ធភាព។

ករណីនេះ Post News គ្រាន់តែជួយផ្សព្វផ្សាយឲ្យបានដឹង ដល់លោកអភិបាលខណ្ឌ ទើបតែទ្បើងកាន់តំណែងថ្មី ដើម្បីឲ្យលោកមើលឃើញពីបញ្ហាខាងលើនេះផង​ ព្រោះខ្លាចមន្ត្រីថ្នាក់ក្រោមមូលដ្ឋាន ភ្លេចមិនរាយការណ៍ជូនលោក៕

មតិយោបល់