ជាមួយនឹងភេសជ្ជៈផ្អែមឆ្ងុយឆ្ងាញ់ មានផាសុកភាពតាមកម្រិតស្តង់ដា និងកន្លែងមានផាសុកភាព តើរកនៅឯណាបាន ?ហើយពេលនេះ ដែរ CHATIME បានក្លាយជាដៃគូសហាករដំបូង ជាមួយនឹងបណ្តាញសង្គមជជែកកម្សាន្តដ៏ល្បី LINE ជាកម្មវិធីប្រើប្រាស់ លើទូរស័ព្ទដៃ ។
CHATIME គឺជាតែគុជដែលនាំចូលពីប្រទេសតៃវ៉ាន់ហើយបានមកដល់ប្រទេសកម្ពុជាតាំងពីដើមឆ្នាំ២០១៣ ជាមួយសាខាដំបូងនៅផ្សារទំនើប City Mall ក្បែររោងភាពយន្ត Legend ។
ជាមួយនឹងភេសជ្ជៈដែលធានាស្តង់ដារខាងសុខភាពនេះមិនមែននាំចូលតែទីផ្សារនៅប្រទេសកម្ពុជាមួយប៉ុណ្ណោះទេក្នុងនោះ CHATIME កំពុងតែវាយលុកលើទីផ្សារនៅប្រទេសជាច្រើន ដូចជាតំបន់អាស៊ី សហរដ្ឋអាមេរិច ប្រទេសអឺរ៉ុប ហើយវាយលុកយ៉ាងខ្លាំងនៅប្រទេសម៉ាឡេស៊ី។
ទន្ទឹមជាមួយនឹងគ្នានោះដែរ LINE ដែលជាកម្មវិធីជជែកកម្សាន្តលើទូរស័ព្ទដ៏ល្បីនិងពេញនិយម បានសហការជាផ្លូវការជាមួយ CHATIME តែគុជដ៏ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដោយមានការបង្កើតនូវ Official Account សំរាប់ Chatime Cambodia ដែលជា Official Account ដំបូងគេក្នុងប្រទេស។
យើងតែងឃើញមានក្រុមហ៊ុនជាច្រើនចាប់ផ្តើមពង្រឹងយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួននៅលើ Facebook ប៉ុន្មានឆ្នាំចុក្រោយមកនេះ ដោយឡែក សម្រាប់ម៉ាកតែគុជអន្តរជាតិ CHATIME បន្ទាប់ពីបានទទួលការជោគជ័យលើ FACEBOOK នោះ CHATIME បានឈានមួយជំហានទៀត ដោយបន្ថែមនូវយុទ្ធសាស្ត្រលើ LINE កម្មវិធីទូរស័ព្ទដ៏ពេញនិយមលើពិភពលោក ដែលយុវវ័យតែងតែប្រើប្រាស់សំរាប់ជជែកកម្សាន្តជាមួយមិត្តភកិ្ត។
ដូចអ្វីដែលយើងបានដឹងស្រាប់ហើយ កន្លងមកពុំទាន់ឃើញមានហាងម៉ាកមួយណាក្នុងប្រទេសកម្ពុជាធ្លាប់បានសហការជាមួយក្រុមហ៊ុន LINE អន្តរជាតិនេះទេ។
គោលបំនងដែលសហការនេះគឺផ្តល់ភាពងាយស្រួលនិងអាទិភាពដល់អ្នកដែលប្រើប្រាស់កម្មវិធី LINE ទាំងអស់ឲ្យដឹងពីភេសជ្ជៈ CHATIME នៅកម្ពុជា។ តាមរយៈ Official Account របស់ Chatime Cambodia អ្នកប្រើប្រាស់ LINE ទាំងអស់អាចទទួលបានពត៌មានថ្មីៗ Promotion ជជែកកម្សាន្ត និងរង្វាន់ពិសេសសម្រាប់អ្នកប្រើប្រាស់ LINE តែមួយគត់់។
CHATIME គឺជាក្រុមហ៊ុនដំបូងគេ ហើយកំពុងដើរទៅរកភាពជោគជ័យ និង ផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ខ្លួនជាងហាងភេសជ្ជៈដទៃនៅកម្ពុជា។
ដូចនេះ ដើម្បីផ្ជាប់ទំនាក់ទំនងអោយកាន់តែងាយស្រួលជាមួយ CHATIME តាមរយៈ LINE លោកអ្នកគ្រាន់តែធ្វើតាមវិធីណាមួយខាងក្រោមនេះ
1 អតិថិជនគ្រាន់តែចូលទៅក្នុងកម្មវិធី LINE ហើយចូលទៅក្នុង Official Account ដែលនៅ More Icon អ្នកនឹងឃើញ Account របស់ Chatime Cambodia គ្រាន់តែចុចលើឈ្មោះ Chatime Cambodia ហើយ Add គឺជាការស្រេច។
2 ចូលទៅក្នុង More Icon ចុចលើពាក្យ Add Friends និងចុចលើ QR Code បន្ទាប់មក Scan លើ QR Code ខាងក្រោមនេះ។
3 ជំរើសមួយផ្សេងទៀតគឺគ្រាន់តែចូលទៅក្នុង More Icon ចុចលើពាក្យ Add Friends និងចុចលើ Search By ID ហើយវាយអក្សរ @chatimecambodia។ ត្រៀមខ្លួនដើម្បីទទួលនូវការផ្តល់ជូនពិសេសពី Chatime ចាប់ពីពេលនេះ។
កាន់តែពិសេសជាងនេះ បើសិនអ្នកមាន Chatime Cambodia នៅក្នុង Friend list របស់អ្នកហើយ ចាប់ពីថ្ងៃទី១០ ១១ និង១២ អ្នកនឹងទទួលបាន Coupon ពិសេសដែលអាចអោយអ្នកបញ្ចុះតំលៃលើ CHATIME ចំនួន៣០%។
មកដល់ដើមឆ្នាំ២០១៤នេះ Chatime បានពង្រីកសាខារបស់ខ្លួនរហូត៨កន្លែង ដែលមាននៅផ្សារទំនើប City Mall Chatime Legend Citymall ។ ឯសាខាបន្តបន្ទាប់មានChatime Riverside (ផ្លូវព្រះស៊ីសុវត្ថិ), Chatime Norodom (ក្បែរសាលាចតុមុខ ផ្លូវនរោត្តម), Chatime Mao Tse Tong (ទល់មុខវត្តទួលទំពូង), Chatime Pub Street (ផ្សាររាត្រី ខេត្តសៀមរាប), Chatime Sorya (មុខខ្លោងទ្វារចូលផ្សារទំនើបសូរិយា), Chatime Santhormuk (ក្បែរផ្សារArona ទល់មុខសាលាACE, ផ្លូវកម្ពុជាក្រោម), Chatime TK Avenue (ក្នុងរោងភាពយន្តលេជេនទួលគោក)។ Chatime មានគំរោងនឹងពង្រីកទីផ្សារលក់ភេសជ្ជៈរបស់ខ្លួនរហូតដល់២៥ហាងថែមទៀតក្នុងរាជធានី ភ្នំពេញ។ Chatime ក៏មានផ្តល់នូវសេវាកម្មដឹកជញ្ជូនដល់កន្លែងដោយគ្រាន់តែទាក់ទងទៅលេខ ០៧៦ ៧៩ ៨៨៨៨៨ (ភ្នំពេញ) និង០១៧ ៧៩៩ ៧៣៣ (សៀមរាប)៕
មតិយោបល់