ព័ត៌មានជាតិ

គម្រោងស្ថាបនាផ្លូវ លើផ្លូវដែកចាស់ ពលរដ្ឋសុំឲ្យអាជ្ញាធរបង្ហាញព័ត៌មានលម្អិត

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ប្រជាសហគមន៍ផ្លូវដែក ដែលមាន៩សហគមន៍ ប្រមាណ១១០នាក់បានប្រមូលផ្តុំនៅមុខសាលាក្រុងភ្នំពេញ ដើម្បីសុំជួបអភិបាលក្រុង ក្នុងគោលបំណងសុំ​ឲ្យ​សាលារាជធានីភ្នំពេញរៀបចំបើកវេទិការសាធារណមួយ ដើម្បីបង្ហាញព័ត៌មាន​លម្អិតទាក់ទងគម្រោងអភិវឌ្ឍផ្លូវធំមួយ​ដែលមានប្រវែងជិតប្រាំមួយគីឡូម៉ែត្រពីចំ R6 Beong Kak ទៅកាន់ផ្លូវជាតិលេខប្រាំ ដែលត្រូវធ្វើឡើងនៅតាមផ្លូរថភ្លើង​ចាស់ដែល​មិនបានប្រើប្រាស់ដែល​ទទូខុសត្រូវដោយសាលារាជធានីភ្នំក្រោមគំនិតផ្តូចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន កាលពីខែមេសាកន្លងទៅនេះ បន្ទាប់ពីលុបគម្រោងសាងសង់ផ្លូវល្បឿនលឿន។

ប៉ុន្តែថ្ងៃនេះ សហគមន៍ទាំងអស់ពុំបានជួបអភិបាលក្រុងទេ បានជួបត្រឹមតែមន្រ្តីរដ្ឋបាលសាលាក្រុងតែប៉ុណ្ណោះ បន្ទាប់ពីការជជែកគ្នាជាមួយតំណាងសហគមន៍១០នាក់បានជួបពិភាក្សាប្រមាណ១៥ នាទីក្នុងបន្ទប់ប្រជុំរបស់សាលាក្រុង ហើសហគមន៍សម្រេច​ចិត្តដើរចេញពីបន្ទប់ប្រជុំពីព្រោះពួកគាត់បានដឹងថា មន្រ្តីទាំងនោះ មិនអាចធ្វើការសម្រេច​ចិត្តបានទេ ហើយសហគមន៍បានធ្វើសន្និសីទកាសែត និងសន្យាថា មកជួបអភិបាលក្រុងនៅសប្តាហ៍ក្រោយម្តងទៀត ដោយមានអ្នកភូមិចូលរួមកាន់តែច្រើន៕

មតិយោបល់