ស្វាយរៀងៈ ករណីបាតុភូតធម្មជាតិ ភ្លៀងលាយលំ និងខ្យល់កន្រ្តាក់ ធ្វើអោយរលំផ្ទះប្រជាពលរដ្ឋ1ខ្នង និងរបើកដំបូលផ្ទះ 07ខ្នង ហើយបណ្តាលឲ្យ ស្លាប់ ស្រ្តី01នាក់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងរងរបួស ក្មេងប្រុស-ស្រី 02នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង០០នាទី ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិព្រៃប្រើស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
ជនរងគ្រោះមានទី1 ឈ្មោះ ពិន សៀន ភេទស្រី អាយុ46ឆ្នាំ (ស្លាប់)។
ទី2 មានឈ្មោះ សុខ នី ភេទស្រី អាយុ05ឆ្នាំ (រងរបួស)។
ទី3 មានឈ្មោះ ឈន សុភាន់ អាយុ05ឆ្នាំ (រងរបួស)។
ក្រោយកើតហេតុសពត្រូវក្រុមគ្រួសាររៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់