ព័ត៌មានជាតិ

រថយន្តដឹកឥដ្ឋ១គ្រឿង ខណៈកំពុងបើកបរសុខៗ ស្រាប់តែដាច់កង់ក្រឡាប់ នៅផ្លូវជាតិលេខ៣

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយខ្លួនឯង រថយន្តដឹកឥដ្ឋ ១គ្រឿងខណៈពេលដែលកំពុងបើកបរសុខៗ ស្រាប់តែដាច់កង់ក្រោយចំហៀងខាងស្ដាំ បណ្ដាលឱ្យក្រឡាប់ផ្ងារជើងទាំងថ្ងៃ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១ និង ៣០ នាទីរសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉េដឹកឥដ្ឋខាងលើ គ្មានផ្លាកលេខបានបើកបរ ក្នុងទិសដៅពីជើងទៅត្បូង រហូតមកដល់ចំណុចកើតហេតុ ស្រាប់តែដាច់កង់ខាងក្រោយចំហៀងខាងស្ដាំ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងតែម្ដង មិនបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាជំនាញបានចុះដល់ទីតាំងកន្លែងកើតហេតុ ដោយពុំមានការខូចខាត ដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ក៏ឱ្យម្ចាស់រថយន្តខាងលើ ស្ទូចយកទៅជួសជុលដោយខ្លួនឯង ៕

មតិយោបល់