ព័ត៌មានជាតិ

រថយន្តកូរ៉ូឡា ពន្លះក្បាលនាគចែកទ្រូង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន មិនប្រយ័ត្នជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវ បាក់អស់១កង់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ ទៅមុខលែងរួច តែសំណាងល្អមិនមានអ្នករបួស។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០១៩
ស្ថិតតាមបណ្ដោយផ្លូវ២៨៩ ចំណុចច្រកចូលផ្សារទួលគោក។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់បើករថយន្តកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 2A-4378 ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យទ្រូងផ្លូវ និងរថយន្តខូចខាត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ ទាក់ទងជំនាញមកវាស់វែង យករថយន្តបង្កទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការាជធានីភ្នំពេញ ដើម្បីរង់ចាំឲម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

//youtu.be/qbZujUfUCGs

មតិយោបល់