ព័ត៌មានជាតិ

យុវជនម្នាក់ត្រូវជនសង្ស័យប្រើអាវុធវាយក្បាលរងរបួសធ្ងន់ នៅខេត្តកោះកុង

កោះកុង: នៅវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចស្ពានអណ្ដូងទឹក ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ មានករណីហឹង្សាដោយប្រើប្រាស់អាវុធ ។

ជនរងគ្រោះឈ្មោះ ជី វ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតខេត្តបាត់ដំបង ។
ជនសង្ស័យឈ្មោះ សុខ ថា ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ បានយកដែក (បំពង់ទីប) វាយទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួស ត្រូវក្បាលពីក្រោយពកបីកន្លែង។

ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួន ករណីនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ចាប់ជនដៃដល់មកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់