ព័ត៌មានជាតិ

Nokia នឹង​ចាប់ផ្ដើម​ទីផ្សារ Tablet នៅ​ឆ្នាំក្រោយ​ក្នុង​ទីផ្សារ​ប្រទេស​ចិន

​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​បរិក្ខា​ទូរគមនាគមន៍​ហ្វាំង​ឡ​ង់ Nokia បាន​ប្រកាស​ឲ្យដឹង​ថា ខ្លួន​មិន​រំពឹងទុក​ថា​នឹង​ត្រឡប់​ទី​កាន់​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​នោះទេ ប៉ុន្តែ​សម្រាប់​ទីផ្សារ Tablet នឹង​ចាប់ផ្ដើម​វាយលុក​វិញ​នៅ​ឆ្នាំក្រោយ ជាមួយ​នឹង​ស្លាក​សញ្ញា Nokia​។​

​លោក Sebastian Nystroem ប្រធាន​ផ្នែក​ផលិតផល​របស់ Nokia បានឲ្យដឹងថា N1 Android tablet នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន Nokia រីករាយ​ឡើងវិញ សម្រាប់​ទីផ្សារ Tablet​។ Tablet ថ្មី​នេះ នឹង​ត្រូវ​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​តៃវ៉ាន់ Foxconn ដែលជា​អ្នក​ផ្គត់ផ្គង់​ធំ​របស់ Apple ហើយ​វា​នឹង​ត្រូវ​ដាក់​លក់​នៅក្នុង​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០១៥ ជាមួយនឹង​តម្លៃ ២៤៩​ដុល្លារ​អាមេរិក​ក្នុង​មួយគ្រឿង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Nokia បាន​គ្រប់​ដណ្ដប់​ទីផ្សារ​ទូរស័ព្ទ​ចល័ត ប៉ុន្តែ​ក្រោយពេល​ដែល Apple ចាប់ផ្ដើម​បង្ហាញ iPhone នៅ​ឆ្នាំ ២០០៧ ប្រជាប្រិយភាព Nokia ក៏​បាន​ធ្លាក់ចុះ ប៉ុន្តែ​សម្រាប់​ស្លាក​សញ្ញា Nokia នៅតែ​ល្បី​ដដែល​៕​
Nokia Tablet

មតិយោបល់