ព្រះវិហារៈ កាលពីវេលាម៉ោង ៣និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ មានករណីបងប្អូនប្រជាពលរដ្ឋមួយក្រុម មានគ្នាចំនួន ១០នាក់ បានឆ្លងដែនចូលព្រំដែនថៃ ដើម្បីទៅលីឈើបានជាន់មីន បណ្តាលឲ្យដាច់ជើងស្តាំម្នាក់ នៅចំណុចព្រលានបេះដូង ខាងកើតច្រកអានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ជនរងគ្រោះមានឈ្មោះ ស្រី ភិន ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិ វាលពោធិ៍ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ១៦មករាហើយ៕
មតិយោបល់