ព័ត៌មានជាតិ

ករណីស្រីស្អាតម្នាក់ ចង.កសម្លាប់ខ្លួន សង្ស័យជាអំពើឃាតកម្ម តាមពិតជារឿងធ្វើអត្តឃាតខ្លួនឯងប៉ុណ្ណោះ

សៀមរាបៈ កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិភ្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីស្រីស្អាតម្នាក់ បានចង.កសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលដោយសង្ស័យថា ជាអំពើឃាតកម្ម (មានគេសម្លាប់) ។

ករណីនេះ ក្រោយពីកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ បានបញ្ជាក់ថា មិនមែនឃាតកម្មនោះទេ គ្រាន់តែជាការធ្វើអត្តឃាតដោយខ្លួនឯងប៉ុណ្ណោះ។

ជនរងគ្រោះឈ្មោះ សុខ វិច្ឆិកា អាយុ២៨ឆ្នាំ និងគូដណ្ដឹងឈ្មោះ ប៉ាង សុផាន់ណា ភេទប្រុស អាយុ៣៩ឆ្នាំ ជាអនិកជនខ្មែរ រស់នៅប្រទេសកាណាដា ស្រឡាញ់រាប់អានគ្នា តាំងតែពីខែមេសា ឆ្នាំ២០១៨ មករហូតដល់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ពួកគេទាំងពីរ បានព្រមព្រៀងភ្ជាប់ពាក្យ ដោយមានចាស់ទុំ ទាំងសងខាងចូលរួមដឹងឮ។

ដំណើររឿង៖ នៅថ្ងៃកើតហេតុ ឈ្មោះ ប៉ាង សុផាន់ណា បានបបួលឈ្មោះ សុខ វិច្ឆិកា ទៅលេងផ្ទះឪពុកម្តាយក្មេក ដែលនៅឯស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីរៀបចំឯកសារក្នុងការរៀបអាពាហ៍ពិពាហ៍ផង ដោយឈ្មោះ ប៉ាង សុផាន់ណា ជាអ្នកបើកឡាន។ ពេលធ្វើដំណើរទៅដល់ខាងលិច ស្រុកពួក ប្រហែល៣០គីឡូម៉ែត្រជនរងគ្រោះ បានបើកវីដេអូដែលខ្លួនបានឡាយ កាលពីថ្ងៃទី២៨ ខែឧសភា ខណៈកំពុងជិះឡានជាមួយគ្នា ក៏ឃើញមានមនុស្សប្រុសម្នាក់ខំមិនចូល សួរនាំពាក់ព័ន្ធរឿងដើមទ្រូង របស់ជនរងគ្រោះ ពេលនោះឈ្មោះ ប៉ាង ក៏មានចិត្តប្រចណ្ឌ ខឹងគូដណ្តឹងខ្លួន រហូតដល់មានការឈ្លោះប្រកែកគ្នា ហើយប្រតាយតប់គ្នាទៅវិញទៅមក។

នៅពេលនោះជនរងគ្រោះ បានចាប់ទាញចង្កូតរថយន្ត បណ្តាលឲ្យរ៉េចង្កូត ហើយឈ្មោះ ប៉ាង ក៏បានឈប់រថយន្ត និងខោកក្បាលជនរងគ្រោះ ធ្វើឲ្យជនរងគ្រោះខឹង ក៏ចុះពីលើរថយន្ត ចូលទៅក្នុងតូបទំនិញមួយ នៅក្បែរកន្លែងឈប់ឡាន ហើយឈ្មោះ ប៉ាង ក៏បានចុះទៅលួងតែមិនត្រូវគ្នា ទើបបើករថយន្តត្រឡប់ ចូលមកក្រុងសៀមរាបវិញ។

ពេលមកវិញឈ្មោះ ប៉ាង បានត្រឡប់ទៅយកឈ្មោះ សុខ វិច្ឆិកា តែទៅដល់តូបលក់ឥវ៉ាន់ សួរម្ចាស់តូបទើបដឹងថា ជនរងគ្រោះ បានហៅឡានតាក់ស៊ី ជិះចូលទៅក្នុងក្រុងសៀមរាបវិញបាត់ហើយ។
នៅវេលាម៉ោង០៥ និង១០នាទីល្ងាចថ្ងៃខែដដែល នៅទីតាំងកើតហេតុ ឈ្មោះ សុខ ស្រីនុច ត្រូវជាប្អូន បានឃើញជនរងគ្រោះ មកដល់ហើយដើរឡើងទៅលើផ្ទះ ជាន់ទី០២ ប្រហែលកន្លះម៉ោងក្រោយមក ឈ្មោះ ប៉ាង ក៏មកដល់ផ្ទះដែរ ហើយអង្គុយក្នុងផ្ទះជាន់ខាងក្រោម ប្រហែលកន្លះម៉ោងក្រោយ ឈ្មោះ ប៉ាង បានដើរទៅលើផ្ទះជាន់ទី០២ ដើម្បីងូតទឹក តែបើកទ្វារមិនបាន ទើបគាស់ទ្វារ ស្រាប់តែឃើញជនរងគ្រោះ បានចង.កជាប់ចម្រឹងបង្អួតស្លាប់បាត់ទៅហើយ៕

មតិយោបល់