ព័ត៌មានជាតិ

សង្ស័យអាងខ្នងពូជាចៅសង្កាត់ស្ទឹងមានជ័យទី២! ក្មេងទំនើងម្នាក់ ជិះម៉ូតប្រុងបុកប៉ូលិស ទាំងខ្លួនស្រវឹង រួចស្រែកឆោទ្បោបាត់ខ្សែកមាស ចុងក្រោយ…

ភ្នំពេញៈ យុវជនទំនើងម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងចាប់វាយខ្នោះភ្លាមៗ ក្រោយរូបគេជិះម៉ូតូ ក្នុងស្ថានភាពស្រវឹង ត្រូវសមត្ថកិច្ចឃាត់ឲ្យឈប់តែមិនឈប់ ប្រុងជិះបុកសមត្ថកិច្ច និងស្រែកឆោឡោផ្អើលគេឯង។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០ និង១០នាទីយប់ទី៣១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាកុល និងពង្រឹងច្បាប់ចរាចរណ៍ របស់កម្លាំងនគរបាលខណ្ឌមានជ័យ ត្រង់ចំណុចមុខហាងនំប៉័ងបាយ័ន ផ្លូវមុនីរ៉េត (២១៧) ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

ដំណើររឿង៖ ខណៈកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ ចុះឆែកឆែរអាវុធជាតិផ្ទុះ នៅទីតាំងខាងលើ ស្រាប់តែមានយុវជនទំនើងខាងលើ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GQ-9749 និងមិនពាក់មួកសុវត្ថិភាព ក្នុងស្ថានភាពស្រវឹងស្រា ក៏ត្រូវសមត្ថកិច្ចហៅត្រួតពិនិត្យ តែជិះគេចមិនព្រមឈប់ ជ្រុលទៅបុកសមត្ថកិច្ច ឃាត់ជាប់ភ្លាមៗ រួចស្រែកឆោទ្បោថា បាត់ខ្សែកមាស តែឆែកឃើញក្នុងហោប៉ៅ ក៏ស្ទុះទៅរកដុំឥដ្ឋ បម្រុងវាយសមត្ថកិច្ចទៀត។

សូមបញ្ជាក់៖ យុវជនទំនើងខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ តែត្រូវបានគេអះអាងថា ជាក្មួយបង្កើតរបស់លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២៕

មតិយោបល់