ព័ត៌មានជាតិ

លោក ពូទីន៖ កងកម្លាំងប្រឆាំងយន្ដហោះចម្បាំងរុស្ស៉ី កម្ទេចអាវុធសត្រូវ ដូចបំបែកសណ្ដែកដី

(កៀវ)៖ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថាកងកម្លាំងប្រឆាំងយន្ដហោះចម្បាំងរបស់រុស្ស៉ី បានបាញ់ទម្លាក់អាវុធរបស់អ៊ុយក្រែន ហើយកម្ទេចអាវុធទាំងនោះដូចជា «បំបែកសណ្ដែកដី»។

ការអះអាងខាងលើរបស់លោក ពូទីន ធ្វើឡើងជាការឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងការបញ្ជូនអាវុធរបស់សហរដ្ឋអាមេរិកឱ្យអ៊ុយក្រែន នៅក្នុង កិច្ចសម្ភាសន៍មួយដែលត្រូវបានដកស្រង់សម្ដីចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ បើតាមលោក ពូទីន រុស្ស៉ីបានកម្ទេចអាវុធទាំងនោះរាប់សិបគ្រឿងយ៉ាងងាយស្រួល ដោយសង្កត់ធ្ងន់យ៉ាងខ្លីដូច្នេះថា «ប្រព័ន្ធអាវុធប្រឆាំងយន្ដហោះចម្បាំងរបស់ពួកយើង បានកម្ទេចអាវុធរបស់ខ្មាំង ដូចជាបំបែកសណ្ដែកដី ហើយអាវុធរាប់សិបគ្រឿងត្រូវបានកម្ទេច»។

លោក ពូទីន មិនបានបញ្ជាក់ឱ្យច្បាស់ពីប្រភេទអាវុធដែលត្រូវបានកម្ទេចនោះទេ ប៉ុន្តែយោធារុស្ស៉ីធ្លាប់បាននិយាយថាទាហានរបស់ខ្លួន បានកម្ទេចទាំងយន្ដហោះចម្បាំង និងមីស៊ីលប្រើប្រាស់ដោយទាហានអ៊ុយក្រែន៕

ប្រភព៖ Reuters

 

មតិយោបល់