បាត់ដំបងៈ កាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ច បានឃាត់បុរសម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សា និងដុតបំផ្លាញទ្រព្យសម្បត្តិខ្លួនឯង នៅភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត។
មូលហេតុ៖ ខឹងប្រពន្ធមិនឲ្យម៉ូតូ ជិះទៅផឹកបន្តនៅតង់ទី២។ បុរសខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
សមត្ថកិច្ច បានឲ្យដឹងថា នៅយប់កើតហេតុជនដៃដល់ បានផឹកស្រវឹង រួចនិយាយសុំម៉ូតូពីប្រពន្ធ យកជិះទៅផឹកបន្តមួយតង់ទៀត។ តែប្រពន្ធមិនឲ្យ ទើបមានការឈ្លោះប្រកែកគ្នា រហូតឈានដល់ជនដៃដល់ ដុតបំផ្លាញម៉ូតូខ្លួនឯងចំនួន ២គ្រឿងឆេះយ៉ាងសន្ធោសន្ធៅ នៅខាងមុខផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើល។
ក្រោយកើតហេតុជនដៃដល់ ត្រូវបានឃាត់ខ្លួន នៅអធិការស្រុកសំឡូត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕
មតិយោបល់