ភ្នំពេញ: មានករណីក្មេងស្ទាវ២នាក់ ធ្វើសកម្មភាពឆក់កាបូបលុយតែមិនបានសម្រេច បែរជាត្រូវប្រជាពលរដ្ឋព័ទ្ធចាប់បានសម្រេច វាយទ្រោមខ្លួនជិតស្លាប់។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦ជិតកន្លះ រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧នេះ នៅមុខសណ្ឋាគារអ៊ីនធើខន តាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ ហ៊ីង ធា អាយុ១៨ឆ្នាំ មានស្នាក់នៅក្នុងភូមិព្រៃទ័ល សង្កាត់ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ បានព្យាយាមធ្វើសកម្មភាព ឆក់កាបូបលុយជនរងគ្រោះ តែមិនបានសម្រេច ក៏ត្រូវប្រជាពលរដ្ឋនៅក្បែរនោះ សហការណ៍គ្នាព័ទ្ធចាប់បាន វាយបែកមុខហូរឈាមស្រោចខ្លួន នៅកន្លែងកើតហេតុខាងលើ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច នាំខ្លួនទៅសាកសួរបន្តនៅប៉ុស្តិ៍នគរបាលទំនប់ទឹក ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលា ចាត់ចែងតាមនិតីវិធី៕
https://youtu.be/A45QG-mowQE
មតិយោបល់