ព័ត៌មានជាតិ

យុវតីសិស្សសាលា២នាក់ត្រូវរថយន្តបុកស្លាប់និងរបួសស្រាល នៅខេត្តសៀមរាប

សៀមរាប: កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ ត្រង់ចំណុចរង្វង់មូលវត្តដំណាក់លើផ្លូវ៧មករាម ភូមិវត្តដំណាក់ សង្កាត់សាលាកម្រើក ក្រុង/ខេត្តសៀមរាប។

រថយន្តបង្កម៉ាក Fuso ពណ៌ស ពាក់ស្លាកលេខ សៀមរាប 5A-0033 បើកបរដោយឈ្មោះ ណុប ណាប់ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម មុខរបរបើកបរ បានបុកម៉ូតូម៉ាក ZoomerX ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AF-5003 បើកបរដោយឈ្មោះ ហូន ម៉ូលីកា ភេទស្រី អាយុ ១៥ឆ្នាំ(របួសស្រាល) មុខរបរសិស្ស រួមដំណើរជាមួយឈ្មោះ រុន ម៉ាដុន ភេទស្រី អាយុ ១៨ឆ្នាំ(ស្លាប់) មុខរបរសិស្ស ទាំងពីរនាក់រស់នៅភូមិត្រាំនាគ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

មូលហេតុ៖ រថយន្តបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកអ្នករងរបួស ត្រូវបានរថយន្តសង្រ្គោះដឹកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯសព ត្រូវបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់