ព័ត៌មានជាតិ

ទី​ទួល​សុវត្ថិភាព​សម្រាប់​ពលរដ្ឋជ​ម្ល្រៀ​ស​ចេញពី​ទឹក​ជំនន់ក​ន្ល​ង​ទៅ បាន​ក្លាយទៅជា ទីតាំង​ត្រួតពិនិត្យ​ទំនិញ គេច​ពន្ធ​និង​ទំនិញ​ខូច​គុណភាព​ទៅហើយ​

ក្រុង​ប៉ោយប៉ែត​៖​ទីទួល​សុវត្ថិភាព ដែល​ធ្លាប់ ដាក់​ប្រជាព​លព​រដ្ឋ​រងគ្រោះ​ដោយសា​ទឹកជំនន់ ឥឡូវនេះ គេ​គ្រោង​យក​ទីតាំង​ខាងលើ ធ្វើជា​កន្លែង​ត្រួតពិនិត្យ​ទំនិញ របស់​មន្ត្រី​គយ​រដ្ឋាករ នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ ឯ​ប្រជាពលរដ្ឋ​ជាច្រើន កំពុង​ព្រួយបារម្ភណ៏​ថា បើសិនជា​មាន​ទឹកជំនន់​លិច​លំនៅដ្ឋាន​របស់​ពួកគាត់ សម្រាប់​ឆ្នាំ​ទៅ​មុខ​ទៀត​នោះ តើ​អោយ​ពួកគាត់​ភៀសខ្លួន​ទៅ​នៅឯណា​។​

​សូម​បញ្ជាក់​ដែរ​ថា ទីតាំង​ខាងលើ​នោះ ដើម​ឡើយ​គឺជា ផ្សារ​រ៉ា​ចាស់ ស្ថិតនៅក្នុង​ភូមិ​សង្កាត់​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ខាងត្បូង​ផ្លូវជាតិ​លេខ​៥​ចម្ងាយ​១០​ម៉ែត្រ​ប៉ុណ្ណោះ ក្រោយមក​ក៏​មាន​ការអោយ​រុះរើ​ផ្សា​រ៉ា​ចាស់ ចេញ​ដើម្បី​កសាង​ផ្លូវ​រថយន្ត​ភ្លើង ក្រោយ​មក​ក្រុមហ៊ុន​អាន​កូ បាន​សម្រេច​និង​ឯកភាព​ជាមួយ​និង​អាជ្ញាធរ​មូលដ្ឋាន​យក​រោង​អគារ​ផ្សារ​ចាស់ ជូន​ទៅ​អាជ្ញាធរ​ក្រុង សម្រាប់​ធ្វើ​ទីទួល​សុវត្ថិភាព​ជូន​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់ ជ្រក​នៅ​ជា​បណ្តោះអាសន្ន កន្លង​ទៅ​នោះ ។​
​តាម​សេចក្តី​រាយ​ការណ៏ ពី​លោក​ប្រធាន​ស្នាក់ការ​គយ​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត បានអោយដឹងថា ក្នុង​ចន្លោះ​ចាប់ពី​ថ្ងៃ​ទី​១២​ខែ​ធ្នូ តទៅ គឺ​លោក​បាន​ឯកភាព​ជាមួយ​និង​អាជ្ញាធរ​ក្រុង​ខេត្ត យក​ទីតាំង​ខាងលើ​នោះ សម្រាប់​ត្រួតពិនិត្យ​ទំនិញ​គេច​ពន្ធ​
​និង​បទល្មើស​ផ្សេងៗ នៅលើ​រទេះអូស នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ សេចក្តី​រាយ​ការណ៏ដ​ដែលពី​មន្ត្រីគ​យក៏​បាន​បន្តទៀតថា ការ​ដែល​ធ្វើ​បែប​នេះ​គឺ​មន្ត្រី​ជំនាញ ទាំង​កាំកុងត្រូល ទាំង​គយ​រដ្ឋាករ និង​គណះកម្មការ​ចម្រុះ​ជាច្រើនទៀត ងាយ​ស្រូល​ចូលរួម​ត្រួតពិនិត្យ​រួមគ្នា ដើម្បី​កាត់បន្ថយ​អោយបាន លើ​ករណី​គេចពន្ធ និង​ការ​នាំចូល​នៅ​ទំនិញ​ខូច​គុណភាព​ជា​ច្រើន បាន​ស្រួល​ទៀតផង ព្រោះ​កន្លង​ទៅ ការត្រួតពិនិត្យ​នៅ​ឯ​ច្រកទ្វារ​ក្រោម​ប្រាសាទ​កំពូល​៣​នោះ ហាក់ដូចជា​មាន​ការឆកល្វែង មួយចំនួន​តូច​ផងដែរ ត្រង់​ថា មាន​ឈ្មួញ​ខ្លះ​បាន​អូស​រទេះដែល​មានទំនីញ​នោះ វាង​ចេញពី​កន្លែង​ត្រូតពិនិត្យ ឥឡូវនេះ​យើង​មាន​វិធានការ​ថ្មី​គឺ​ចាប់ផ្តើម​អនុវត្ត ត្រួតពិនិត្យ​ទំនិញ​លើរ​ទេះនា​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ​ហើយ គ្មាន​ជន​ណាមួយ​អាច​ថា គេចវេស​ពី​ការត្រួតពិនិត្យ​នេះ​បានទេ ព្រោះ​គម្រោង​ទំនិញ​ដែល​អូស​ចេញពី​ថៃ មក​ដល់​ច្រកទ្វារ​ខ្មែរ​គឺ​មាន​សម្ថ​កិច្ច​ចម្រុះ​ហៅ​អោយ​ចូល​មក​កន្លែង​ត្រួតពិនិត្យ​ថ្មី តែម្តង ដោយឡែក​មហាជន​ជាច្រើន ជាពិសេស​គឺ​ពលរដ្ឋ​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់ កំពុង​នាំ​គ្នា​ងើងឆ្ងល់​ថា បើ​ថ្នាក់​លើ​នាំគ្នា​យក​ទីទួល​សុវត្ថិភាព ទៅ​ធ្វើជា​កន្លែង​ត្រួតពិនិត្យ​ទំនិញ​វិញ​នោះ តើ​អោយ​ពួកគាត់​ទៅ​រស់នៅ​ឯ​ណា បើសិនជា​មាន​ទឹកជំនន់​វាយលុក​ក្នុង​លំនៅដ្ឋាន​ពួកគាត់​នោះ​៕

2014-12-04_094809

មតិយោបល់