បាត់ដំបងៈ កាលពីវេលាម៉ោង ៨ និង៤០ នាទីព្រឹកថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០១៩ មានករណីអំពើហិង្សាក្នុងគ្រួសារ ស្ថិតនៅភូមិភ្នំទ្រង់បាត ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ប្រពន្ធឈ្មោះ ជុំ វឿង អាយុ ៤០ឆ្នាំ បានហៅប្តី ឈ្មោះ លី លាប អាយុ ៣៨ឆ្នាំ ដែលកំពុងដេកលើគ្រែក្រោមផ្ទះ ដើម្បីហូបបាយ ដោយហៅម្តងជាពីរដង នៅតែប្តីមិនព្រមងើប ទើបឈានដល់ការប្រើអំពើហិង្សា ប្រតាយប្រតប់គ្នា ក្នុងនោះ ប្តីបានខាំត្រចៀកប្រពន្ធ បណ្តាលឲ្យរបួសដាច់រលាត់ត្រចៀកផ្នែកខាងស្តាំ ចំណែកប្រពន្ធខឹងក៏បានខាំពងក្តប្តីវិញ បណ្តាលឲ្យប្តីរងរបួសដាច់រយាស់ ស្បែកពងស្វាសផ្នែកខាងស្តាំ។
ឈ្មោះ លី លាប និងឈ្មោះ ជុំ វឿង (ស្ត្រីមេម៉ាយ) បានគ្នាជាប្តីប្រពន្ធ ក្នុងកំឡុងឆ្នាំ២០១៤ មិនបានរៀបការទេ គ្រាន់តែសែនព្រេន ក្នុងការរស់នៅជាមួយគ្នាពុំមានកូនទេ ប៉ុន្តែប្រពន្ធមានកូនប្តីដើម ចំនួន ០៣ នាក់ ស្រីម្នាក់។
សមត្ថកិច្ច បានឲ្យដឹងថា អំទ្បុងពេលកើតហេតុ ស្រវឹងស្រាទាំងប្តីទាំងប្រពន្ធ។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់។
ចំពោះករណីនេះ ពុំមានការប្តឹងនោះទេ៕
មតិយោបល់