ព័ត៌មានសិល្បៈ និងកម្សាន្ត

មិននឹកស្មាន Rith Omega ឡើងកូដដល់ម្លឹង

ឆ្នាំ២០១៩នេះ អ្នកដឹកនាំសម្ដែងប្រចាំផលិតកម្មថោន លោក Rith Omega ដូចជាកាក់កបមិនធម្មតា ដោយក្រៅពីដឹកនាំសាច់រឿង ក្នុងបទចម្រៀងរបស់តារាមួយចំនួន នៅថោនអោយផ្ទុះ លោកក៏ប្ដូររថយន្តអូឌី តម្លៃជាង១០មុឺនដុល្លារ បើកក្លិបថ្មីជាមួយលោក សុគន្ធ ថេរ៉ាយុ និងពង្រីកហាងស៑ុបខ្យងនៅកោះពេជ្រ ព្រមគ្នា។ ម្នាក់ៗនិយាយថា ឆ្នាំ២០១៩នេះ លោក Rith Omega ពិតជាឡើងកូដមែន ដោយឈានឡើងទាំងការងារ ស្នេហា និងមុខជំនួញតែម្ដង។

គ្មានអ្នកណាមិនភ្ញាក់នោះទេ ក្នុងពេលលោក Rith Omega បើកក្លិប QKចំណាយហ៑ុនម្នាក់ឯងជាង២០មុឺន ប្ដូររថយន្តមកជិះអូឌី ស៑េរីថ្មីតម្លៃជាង១០មុឺន ពង្រីកហាងស៑ុបខ្យងនៅកោះពេជ្រអស់ប្រាក់រាប់មុឺន ហើយអ្វីដែលសំខាន់បំផុតគឺ លោកនៅតែមានស្នាដៃផលិតសាច់រឿងបានល្បី ក្នុងបទចម្រៀងខេម “អ្នកណាអោយអូនទៅ” និងបទ”មួយណាក៏ដូចមួយណា” របស់ លោក គូម៉ា ដែលអាចនិយាយបានថា ឡើងកូដទាំងការងារ និងមុខជំនួញ។ សម្រាប់ស្នេហា ក៏ផលិតកររូបនេះ មិនធ្លាប់ផ្ទុះរឿងអាស្រូវ កើតឡើងផងដែរ ដោយមានតែផ្អែមល្ហែមជាងមុន ដោយសារតែមុននេះបន្តិច ភរិយារបស់លោកក៏ធ្វើខួប និងជូនកាដូអោយលោកមិនតិចទេ បង្ហាញថាចំណងស្នេហ៍រឹងមាំ។

លោក Rith Omega ទទួលស្គាល់ថា ក្នុងឆ្នាំ២០១៩នេះ ពិតជាធ្វើអោយលោកឈានឡើងជាងមុន ប៉ុន្តែក៏ធ្វើអោយលោក ត្រូវពុះពារខ្លាំង ដើម្បីកុំអោយការងារ និងមុខជំនួញ ដែលបានបង្កើតឡើង បរាជ័យមួយជ្រុងណា។ លោកប្រកាសថា ចាប់អោយជាប់ទាំងការងារបើកក្លិប ការងារពង្រីកហាងស៑ុបខ្យង និង ការផលិតសាច់រឿង ក្នុងបទចម្រៀងរបស់ថោន ដោយមិនអោយធ្លាក់ដៃដាច់ខាត។ យ៉ាងណាមិញ លោកថាការងារ ដែលទទួលបានជោគជ័យ ក៏ដោយសារតែមានក្រុមគ្រួសារ និងក្រុមការងារ ជួយលោកនូវគ្រប់ការងារគ្រប់ផ្នែក របស់លោកផងដែរ៕

មតិយោបល់