ព័ត៌មានជាតិ

រថយន្តធំ ពន្លះម៉ូតូ១គ្រឿង ផ្ដាចជីវិតបុរសម្នាក់

ពោធិ៍សាត់: កាលពីវេលាម៉ោង ០៩ និង៤០ នាទីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធំ បុកជាមួយម៉ូតូ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ ១៩៨-១៩៩ ក្នុងភូមិក្ដីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍ ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣C-១០១៣ ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានបុកម៉ូតូ១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសបញ្ច្រាសគ្នា ពីកើតមកលិច បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ នៅនឹងកន្លែង ( ជនរងគ្រោះ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ កំពុងស្រាវជាវ )។

ក្រោយកើតហេតុភ្លាម អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។ រីឯសព ត្រូវសមត្ថកិច្ច ដឹកយកមកតម្កល់ នៅវត្តធម្មយុទ្ធ រង់ចាំសាច់ញាតិយកទៅធ្វើបុណ្យ។

ដោយទ្បែកវត្ថុតាង សមត្ថកិច្ច យកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់