ផ្ទះ ព័ត៌មានសិល្បៈ និងកម្សាន្ត ឃើញទិដ្ឋភាព ប...

ឃើញទិដ្ឋភាព បានដឹងថា ជ័យ សុវ៉ាត មិនធម្មតា ក្នុងចំណោមយុវវ័យ

0

មិនចាញ់តារាយុវវ័យល្បីឈ្មោះ តារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្មសាន់ដេ លោកជ័យ សុវ៉ាត ក៏ត្រូវគេកត់សម្គាល់ថា ចាយសម្រស់ និងប្រជាប្រិយមិនអន់នោះដែរ កាលពីថ្ងៃទី១ មិថុនា ក្នុងទិវារកុមារអន្តរជាតិ ក្នុងពេលដែលលោក បង្ហាញខ្លួនច្រៀងរាំ នៅវិទ្យាល័យសម្ដេចហ៑ុនសែនសណ្ដែង ស្ថិតនៅខេត្តកំពង់ចាម។ យុវវ័យជាច្រើន ត្រូវគេឃើញឱបរឹត និងសុំថតជាមួយលោកបណ្ដាក់គ្នា ស្ទើរមិនចង់ឲ្យតារារូបនេះ ដកដង្ហើមមិនបាន ខណ:ដែលលោកជ័យ សុវ៉ាត ប្រាប់ថា នេះគឺជាកម្លាំងដ៏ធំដែលលោកចង់បាន។

រូបថតជាច្រើនសន្លឹក សុទ្ធតែបានបង្ហាញឲ្យឃើញពីប្រជាប្រិយភាពរបស់លោក មិនខុសពីអ្វីដែល បានលើកឡើង។ សិស្សសាលាដែលចូលរួមក្នុងកម្មវិធីអបអរទិវាកុមារអន្តរជាតិ នាពេលនោះ សម្រុកមកកៀកតែលោក ជ័យ សុវ៉ាត បើទោះជាក្នុងពិធីមិនមែនមានតែលោកម្នាក់ជាតារាចម្រៀង។ អមដោយវីដេអូ ដែលបានបង្ហោះឡើង យុវវ័យទាំងនោះ ក៏ស្រែកច្រៀងតាមបទដែលលោកបន្លឺយ៉ាងស្រុះគ្នា ខណ:ដែលតាំងពីមុនលោកឡើងឆាក រហូតដល់ចុះពីឆាក អ្នកចោមរោមទាំងនោះ រោមជិតដើម្បីសុំថត ដែលធ្វើឲ្យម្នាក់ៗយល់ថា នោះគឺដោយសារតែ លោក ជ័យ សុវ៉ាត ពង្រាយមន្តស្នេហ៍ និងប្រជាប្រិយភាពបានខ្លាំង ក្នុងចំណោមហ្វេន។ លោកជ័យ សុវ៉ាត ត្រូវគេឃើញ ញញឹមបិទមាត់មិនជិតនោះទេ ក្នុងពេលដែលលោក ទទួលច្រៀងអបអរទិវារកុមារ នៅក្នុងវិទ្យាល័យនោះ ហើយមានយុវវ័យ មកគាំទ្រដក់ម្លឹង។

យ៉ាងណាមិញ នេះមិនមែនជាទិដ្ឋភាពលើកទី១ ដែលតារាសាន់ដេរូបនេះ ធ្លាប់ជួបនោះទេ គឺមានច្រើនលើកមកហើយ ដោយគ្រាន់តែទិដ្ឋភាព ដែលយុវវ័យក្នុងវិទ្យាល័យសម្ដេចហ៑ុនសែនសណ្ដែក មកគាំទ្រលោក គឺបញ្ជាក់ថា លោកជាតារាមួយប្រទាញប្រជាប្រិយភាពបានច្រើន ក្នុងចំណោមយុវវ័យ៕

https://m.facebook.com/story.php?story_fbid=456172845135632&id=100022287601782

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.