ព័ត៌មានជាតិ

ផ្ដាំបងប្អូន «ជួយមើលកូនខ្ញុំផង» ស្រាប់តែព្រឹកទ្បើង យោធាម្នាក់ ធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើល

កណ្ដាលៈ កាលពីវេលាម៉ោង ០៧ និង១៥នាទីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុច ភូមិភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មានករណីធ្វើអត្តឃាត (ចង.កសម្លាប់ខ្លួន)។

ជនរងគ្រោះឈ្មោះ ម៉ាន់ លីហ៊ូវ ភេទប្រុស អាយុ៤៧ឆ្នាំ ជាតិខ្មែរមុខរបរ យោធា មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានប្រាប់បងប្អូនសាច់ញាតិថា ជួយមើលថែកូនខ្ញុំផង ខ្ញុំប្រហែលជាមិនរស់ទេ ព្រោះខ្ញុំមានជំងឺប្រចាំកាយ (ជំងឺមហារីក) ។ លុះដល់ថ្ងៃទី ០២ខែមិថុនា ឆ្នាំ២០ ១៩ វេលា ម៉ោង០៧ និង១៥នាទីព្រឹក កូនជនរងគ្រោះ បានឡើងទៅលើផ្ទះឃើញទ្វារ បន្ទប់បិទគន្លឹះ ក៏នាំគ្នាធាក់ទ្វារបន្ទប់ ចូលឃើញឪពុករបស់ខ្លួនចង.ក នឹងក្រមាជាប់ធ្នឹមផ្ទះ រួចក៏នាំគ្នាយកកាំបិតកាត់ក្រមា ដើម្បីទម្លាក់ជនរងគ្រោះចុះមកក្រោម តែជាអកុសលជនរងគ្រោះ បានស្លាប់បាត់ទៅហើយ។

បន្ទាប់មកបងប្អូនជនរងគ្រោះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ឈើទាល ចុះមកត្រួតពិនិត្យសព ដោយពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់