ព្រះសីហនុៈ ជនដៃដល់ ករណីឃាតកម្មដ៏សាហាវ សម្លាប់ក្មេង ២នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពេលនេះ កម្លាំងសមត្ថកិច្ចចាប់ខ្លួនបានហើយ។
ជនដៃដល់ ត្រូវបានឃាត់ខ្លួនបាន នៅស្រុកមេសាង ខេត្តព្រៃវែង ហើយមកទល់ពេលនេះ កំពុងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ»។
សូមបញ្ជាក់៖ ជនដៃដល់ បានចាប់រំលោភកុមារី អាយុ១០ឆ្នាំម្នាក់ រួចសម្លាប់ចោល រួមទាំងកុមារជាប្អូនអាយុ២ឆ្នាំកន្លះ ដែលកំពុងដេកជាមួយគ្នានៅក្នុងផ្ទះផងដែរ៕
មតិយោបល់