ព័ត៌មានជាតិ

កាមរីបាឡែន ប៉ះគ្នាជាមួយម៉ូតូ របួសធ្ងន់ម្នាក់ នៅស្រុកកំរៀង

បាត់ដំបង: កាលពីវេលាម៉ោង ៣ និង៣០នាទីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ នៅចំណុចភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង (បើកបរច្រាសទិសគ្នា)។

រថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2R-7660 បើកបរដោយឈ្មោះ ហ៊ឹម សុខឡេង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ់អូរគគីឃុំអូរដា ស្រុកកម្រៀង ខេត្តបាត់ដំបង (គេចខ្លួន)។ ចំណែកម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង 1x-2329ប បើកបរដោយឈ្មោះ ហ៊ឹម ញ៉ ភេទប្រុសអាយុ៤១ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង របួសធ្ងន់។

ជនរងគ្រោះ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យខេត្ត។ មូលហេតុ៖ ម៉ូតូបត់ឆ្វេង មិនប្រយ័ត្ន។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយករថយន្ត និងម៉ូតូមករក្សាទុកនៅ
អធិការដ្ឋាននគរបាលស្រុកកម្រៀង ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់