ព័ត៌មានជាតិ

Update៖ ករណីជម្លោះបាញ់ផ្អើល ហាងខារ៉ាអូខេ B-GOLD នៅក្រុងតាខ្មៅ តាមពិតអ្នកបាញ់ជាមន្ត្រីយោធាសោះ

កណ្ដាល: កាលពីវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩
នៅចំណុចហាងការ៉ាអូខេ B-Gold ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីផ្ទុះអាវុធ បាញ់៤គ្រាប់។

ជនសង្ស័យឈ្មោះ សាន សុច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ យោធា ទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល (គេចខ្លួន)។

វត្ថុតាងចាប់យក៖
– ស្រោមកាំភ្លើង ពណ៌ខ្មៅចំនួន០១
– សោ ម៉ូតូ១ចង្កោម (កូនសោម៉ូតូ១ កូនសោរថយន្ត១ តេឡេរថយន្ត១)។
– គ្រាប់កាំភ្លើងខ្លី ម៉ាកឡុកចំនួន០៤ បាញ់ផ្ទុះ អស់៣គ្រាប់(លេខA-USA 9MM-LUGER) ។

ដំណើររឿង៖ នៅវេលា និងទីកន្លែងកើតហេតុ ជនសង្ស័យខាងលើ បានជិះម៉ូតូc125 ពណ៌ខ្មៅ ស៊េរី២០១៩ ចូលផឹកស៊ីច្រៀងការ៉ាអូខេ នៅហាងB Gold បន្ទប់លេខ888 ជាមួយមិត្តភក្តិ ប្រុស០២នាក់ទៀត មិនស្គាល់ឈ្មោះ។ បន្ទាប់មកក៏បានឈ្លោះប្រកែកគ្នា ហើយឃើញជនសង្ស័យ ដើរចេញមកក្រៅហាងចាក់កែបម៉ូតូ យកកាំភ្លើងខ្លី ម៉ាកឡុក ពណ៌ខ្មៅ យកដើរចូលទៅបាញ់ ក្នុងហាងចំនួន០៤គ្រាប់ ដោយផ្ទុះ០៣គ្រាប់ ហើយស្រែកថា អញឈ្មោះ អាសុច អាណាខ្លាំងចេញមកអញ បាញ់ឲ្យងាប់!! រួចហើយជិះម៉ូតូតាមផ្លូវ១១៥ ទៅទិសខាងលិចបាញ់ឡើងលើ០១គ្រាប់ទៀត ហើយ គេចខ្លួនបាត់ទៅ។

ករណីនេះ កំពុងស្រាវជ្រាវ និងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់