តាកែវៈ កាលពីវេលាម៉ោង ៥និង៥នាទីល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្ដាលឲ្យរងរបួស ហេតុការណ៍នេះ កើតឡើងតាមបណ្ដោយផ្លូវជាតិលេខ1TK1 ចន្លោះគីឡូម៉ែត្រលេខ៧-៨ ស្ថិតត្រង់ចំណុចភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ម៉ូតូម៉ាក សងកូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 1J-4866 បើកបរដោយឈ្មោះ ជា ឡាន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិសំចត ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ស្លាប់នៅកន្លែងកើតហេតុ បើកម៉ូតូឆ្លងផ្លូវពីកើតទៅលិច(មិនពាក់មួកសុវត្ថិភាព)។
ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កណ្ដាល 1AA-5848 បើកបរដោយឈ្មោះ ទារ សុខា ភេទប្រុស អាយុ ៤០ឆ្នាំ(របួសធ្ងន់) មុខរបរ កសិករ មានទីលំនៅភូមិព្រែកឫស្សី ឃុំព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល រួមដំណើរជាមួយឈ្មោះ មួង ហ៊ាន ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរកសិករ ត្រូវជាប្រពន្ធរបួសស្រាល អ្នកទាំងពីរធ្វើដំណើរពីត្បូងទៅជើង។
មូលហេតុ៖ ឆ្លងផ្លូវមិនប្រយ័ត្ន។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស ចំពោះសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបណ្យតាមប្រពៃណី៕
មតិយោបល់